លោក Li Junគ្រូ​បង្វឹក​ជនជាតិ​ចិន របស់​ក្រុម​បាល់ទះជម្រើសជាតិឈុតធំ និង U20 កម្ពុជា បាន​មាន​ប្រសាសន៍ថា៖ យើងទើបបានប្រមូលផ្ដុំកាលពីពេលថ្មីៗនេះ ហើយ​ក៏​មាន​កីឡាករ​ថ្មីៗចូល​រួម​ច្រើន​ផង​ដែរ។ តែយ៉ាង​ណាខ្ញុំ​សូម​សសើរ​ដល់​កីឡាករ​ដែល​មាន​ឈ្មោះ​ក្នុង​ជម្រើសជាតិឈុត​ធំ ពួក​គាត់​មាន​ឆន្ទ: នៅ​ក្នុង​ការ​ហ្វឹក​ហាត់​។

លោកគ្រូបន្តថា ថ្វីត្បិតសមត្ថភាព​​ពួក​គាត់នៅ​មាន​កម្រិតបន្តិច​តែ ដោយ​សារ​ពួក​គាត់​គឺ​សុទ្ធ​តែ​ជា​កីឡាករ​ថ្មី​ច្រើន តែ​ដោយ​គាត់ មាន​ឆន្ទ:​ដូច​នេះ​ការវិវឌ្ឍ​សមត្ថភាព​របស់​ពួក​គាត់​នឹង​រីកចម្រើន​ឆាប់។ ​

ងាក​មក​កីឡាករ U20 វិញ​ពួក​គាត់​សុទ្ធ​តែ​កីឡាករ​ថ្មី​ដូច​នេះ សមត្ថភាព​ពួក​គាត់​នៅ​មាន​កម្រិត​ត្រូវ​ការ​ពេល​ហ្វឹក​ហាត់​ច្រើន គួប​ផ្សុំ​ជា​មួយ​ឆន្ទ:​របស់​ពួក​គាត់​ លោក​គ្រូ​ជឿជាក់​ថា​ពួក​គាត់​នឹង​មាន​ភាព​រីក​ចម្រើន​ឆាប់ៗ។

​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ជនជាតិ​ចិន Li Junនេះ​ដែរក្រុម​កីឡាបាល់ទះជម្រើសជាតិ​អាយុ​ក្រោម ២០ឆ្នាំ​ (U-20) កម្ពុជា គឺជាការប្រមូល​ផ្ដុំ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី Asian Men’s U20 Volleyball Championship ទល់​នឹង​ក្រុម​វៀតណាម នៅ​ប្រទេស​ថៃ៕

Share.