ក្លឹបបាល់ទាត់ឡាយហ្វ និងសាកលវិទ្យាល័យឡាយហ្វ បាន​ប្រកាស​ពី​ជំហាន​ថ្មី​មួយ​ទៀត​នៅ​ក្នុង​វស័យ​បាល់ទាត់​នៅ​ក្នុង​ខេត្តព្រះសីហនុ ក៏​ដូចជានៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​ដំណើរ​ការ​ចាប់ផ្តើមក្រុមបាល់ទាត់ផ្នែកនារី។

ដូច​នេះ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមនេះ សូមផ្តល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។​ (ឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, ទីកន្លែងកំណើត, សាកលបច្ចុប្បន្ន, កម្ពស់។)

  • ព័ត៌មានទំនាក់ទំនង៖ https://t.me/Life_FC_Administration
  • ទំនាក់ទំនងតាមរយ:ទូរសព្ទ៖ 855 70 785 928

ចំពោះ​កាលបរិច្ឆេទនៃការសាកល្បងនឹងត្រូវប្រកាសនាពេលដ៏ខ្លីខាងមុខនេះ។ លក្ខខណ្ឌតម្រូវ៖ ត្រូវបញ្ចប់ថ្នាក់ទី១២។

ឡាយហ្វ (Life Football Club) នឹងក្លាយជាក្លិបបាល់ទាត់អាជីពដំបូងគេបង្អស់ប្រចាំខេត្តព្រះសីហនុ ចូល​រួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 រដូវកាល​២០២៣-២៤ ក្រោយ​​យក​ឈ្នះ​លើ​គូ​ប្រជែង​ក្លិប​បាល់ទាត់​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​កក់កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា ថែម​ទៀត​ផង។

សូមបញ្ជាក់ផងដែរថា ទីតាំងថ្មីក្លឹបបាល់ទាត់ Life Football Club ខេត្តព្រះសីហនុ មាន​ទីតាំង​ស្ថិត​ក្នុង​សកល​វិទ្យាល័យ Life(ឡាហ្វ)ភូមិ២សង្កាត់លេខ២ក្រុងព្រះសីហនុ អាចផ្ទុកអ្នកទស្សនា​ជិត​៣០០០នាក់។ ឡាយហ្វ (Life Football Club) នឹង​ក្លាយជា​ក្លិបបាល់​ទាត់អា​ជីពដំបូង​គេបង្អស់​ប្រចាំខេត្តព្រះសីហនុ ចូលរួមប្រកួតជាផ្លូវនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣/២០២៤៕

Share.