បុមបៃ៖ ប៉ូលិសបាននិយាយថា ក្មេងតូចៗ ៤នាក់ក្នុងចំណោមមនុស្ស ២៧នាក់បានស្លាប់ នៅពេលដែលអគ្គិភ័យបានឆាបឆេះសួនកម្សាន្តដែលមានមនុស្សនៅលេងកម្សាន្ដយ៉ាងច្រើនកុះករ ខណៈក្រុមអ្នកជួយសង្រ្គោះនៅថ្ងៃអាទិត្យ នេះ បានព្យាយាមចូលបាញ់ពន្លត់នៅកន្លែងនោះ ពេលព្រឹកបន្ទាប់ពីកើតភ្លើងឆេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍នាថ្ងៃអាទិត្យ នេះថា អ្នកនៅរស់រានមានជីវិតបាននាំគ្នាធាក់ទ្វារ និងលោតចេញពីបង្អួច ដើម្បីគេចពីគ្រោះអគ្គិភ័យ ដែលកំពុងបញ្ចេញផ្សែងហុយភាយពាសពេញមជ្ឈមណ្ឌលកម្សាន្ដដ៏ពេញនិយមយ៉ាងលើនេះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នងទីក្រុង Rajkot ភាគខាងលិរដ្ឋ Gujarat ប្រទេសឥណ្ឌា។

ប៉ូលីសក្នុងតំបន់បានរាយការណ៍ថា ក្មេងទាំង ៤នាក់ដែលបានបាត់បង់ជីវិត គឺសុទ្ធតែមានអាយុក្រោម ១២ឆ្នាំ ហើយសាកសពទាំងអស់នោះមានសភាពឆេះខ្លោច ពិបាកកំណត់អត្តសញ្ញាណរបស់ពួកគេណាស់។ ទន្ទឹមនោះ មន្រ្តីម្នាក់ទៀត បានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។

សូមជម្រាបថា បញ្ហាគ្រោះអគ្គិភ័យ គឺជារឿងធម្មតា ក្នុងប្រទេសឥណ្ឌា ដោយសារតែការអនុញ្ញាតឱ្យសាងសង់សំណង់មិនត្រឹមត្រូវបានស្ដង់ដារ និងកង្វះការគោរពច្បាប់សុវត្ថិភាពសំណង់ផងដែរ៕

ប្រភព ៖ CNA

Share.