ថៃ ជាក្រុមទី២ បន្ទាប់ពីអ៊ូសបេគីស្ថាន ក្នុងចំណោម ៣ប្រទេសផ្សេងទៀត ដែលតំណាងឱ្យទ្វីបអាស៊ី ទៅចូលរួមប្រកួតក្នុង ពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup 2024 ដែលនឹងធ្វើឡើងនៅប្រទេស អ៊ូសបេគីស្ថាន។

សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ហ្វូតសាលជើងឯកពិភពលោកFIFA Futsal World Cup 2024 លើកនេះមាន ២៤ប្រទេស នឹងបានចាប់ពូលរួចរាល់ កាលពីថ្ងៃទី២៦ មិថុនា ដោយមានចំនួន ៦ពូល ខណ: ថៃ ស្ថិតនៅក្នុងពូល B ជាមួយ ប្រេស៊ីល គុយបា និង ក្រូអាស៊ី។
ក្រុមទាំង ២៤ បែងចែកជា ៦ពូលរួមមានដូចខាងក្រោម៖
- ពូល A មាន៖ អ៊ូសបេគីស្ថាន ម្ចាស់ផ្ទះ ហូឡង់ ប៉ារ៉ាហ្គាយ និងកូស្តារីកា
- ពូល B មាន៖ ថៃ ប្រេស៊ីល គុយបា និង ក្រូអាស៊ី
- ពូល C មាន៖ អាហ្សង់ទីន អ៊ុយក្រែន អាហ្វហ្គានីស្ថាន និងអង់ហ្គោឡា
- ពូល D មាន៖ អេស្ប៉ាញ កាហ្សាក់ស្ថាន នូវែលសេឡង់ និង លីប៊ី
- ពូល E មាន៖ ព័រទុយហ្គាល់ ប៉ាណាម៉ា តាជីគីស្ថាន និងម៉ារ៉ុក

សម្រាប់ការប្រកួត ជម្រុះកក្នុងពូលនៃ ពានរង្វាន់ហ្វូតសាលជើងឯកពិភពលោកFIFA Futsal World Cup 2024 នឹងត្រូវធ្វើឡើងចាប់ពីថ្ងទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ខណ:វគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងរកឃើញម្ចាស់ជើងឯកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការប្រកួតពានរង្វាន់ហ្វូតសាលជើងឯកពិភពលោកFIFA Futsal World Cup រៀបចំបានចំនួន ៩លើករួចមកហើយ គិតចាប់ពីឆ្នាំ១៩៨៩មក ដោយមានរយ:ពេល ៤ឆ្នាំម្ដង ដោយប្រទេសប្រេស៊ីល ធ្លាប់ឈ្នះជើងឯកបានចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ បានចំនួនមួយលើកដូចគ្នា៕


