ភ្នំពេញ៖ នារី ម្នាក់ បាន ធ្លាយ ខួរ ស្លាប់ ភ្លាមៗ នៅ កន្លែង កេីតហេតុ ចំនែក បុរស ២នាក់ ទៀត រងរបួស ធ្ងន់ ខណៈ អ្នក ទាំង នោះ បាន ជិះ ម៉ូតូ ជ្រុល ទៅ បុក ចូល ក្រោម រថយន្ត សណ្តោង ធន់ ធំ ក៍ត្រូវ រថយន្ត កិន អូស ជាច្រើន ម៉ែត្រ កាល ពី វេលាម៉ោង យប់ ២និង ១៥នាទីយប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ ចំនុច ស្តុប វិទ្យាល័យ ទួល ស្វាយ ព្រៃ ផ្លូវ ម៉ៅសេទុង កែង ផ្លូវ ១៩៩ សង្កាត់ ទួលស្វាយព្រៃ ទី ២ ខណ្ឌ បឹង កេង កង រាជធានីភ្នំពេញ ។
សព ជនរងគ្រោះ មានឈ្មោះ សោរ ភា អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិក នៅ ហាង ស្នាក់នៅ ម្តុំ ផ្សារ ដីហុយ សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មាន ស្រុក កំណើត ស្រុក ទ្រាំង ខេត្ត តាកែវ ។


តាម តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានអោយ ដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ រថយន្តប្រភេទ សណ្តោង រម៉ក ធន់ ធំ ម៉ាក FUSU ពណ៌ បៃតង ពាក់ស្លាកលេខ កំពត 3A 1818 បាន បាន ធ្វេី ដំណើរ តាម បណ្ដោយ ផ្លូវ ម៉ៅសេទុង ទិសដៅ ពី ត្បូង ទៅ ជេីង ក្នុង ល្បឿន លឿន លុះ មកដល់ ចំនុច កេីតហេតុ ដែល ជាផ្លូវ បំបែក ជាបួន ក៍ស្រាប់ តែ បុរស ២នាក់ ដំណើរ ជាមួយ និង នារី ម្នាក់ បាន ម៉ូតូ ម៉ាក SUZUKI nex ពណ៌ស លាយ ខៀវ ពាក់ ស្លាក លេខ តាកែវ 1O 6398 បានជិះ បោះ ពួយ តាម បណ្ដោយ ផ្លូវ ១៩៩ ទិសដៅ ពីកេីត ទៅ លិច ល្បឿន លឿន ក៍ជ្រុល ទៅ បុុក ចូល ចំពាក់ កណ្ដាល រថយន្ដ ហើយ ក៍ត្រូវ រថយន្ត កិន អូស ទាំង ម៉ូតូ និង ម៉ូតូ ប្រហែល ១០ម៉ែត្រ ដែល ធ្វើ អោយ នារី ដែល អង្គុយ កណ្តាល បែក ក្បាលធ្លាយ ខួរ ហូរឈាម ស្លាប់ នៅ កន្លែង កេីតហេតុ ចំនែក បុរស ២នាក់ ទៀត រងរបួស សន្លប់ ស្ដូកស្ដឹង ធ្ងន់ ធ្ងរ ត្រូវ បាន បញ្ជួន តាម រថយន្ត សាមុយ យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ រុស្ស៊ី ភ្លាមៗ ។


ដោយ ឡែក រថយន្ត វិញ ធ្លាក់ កាង កណ្ដាល នៅ កន្លែង កេីតហេតុ ហេីយ ភា្លមៗ នោះ បេីក បរ បានបេីក រថយន្ត ទៅ មុខ ប្រហែល ១០០ម៉ែត្រ ក៍បានទុក រថយន្ត ចោល ហើយ បេីក ទ្វារ រថយន្ត គេច ខ្លាច បាត់ ស្រមោល ។
ករណី នេះ ដែរ បេី តាម សម្ដី មិត្ត ភ័ក្តិ របស់ ជនរងគ្រោះ បាន អោយ ដឹង ថា ពួកគេ ទេីប ចេញ ពី ក្លឹប កម្សាន្ត មួយ កន្លែង ហេីយ គោលបំណង ត្រលប់ ទៅ ផ្ទះ វិញ នៅ ម្តុំ ផ្សារ ដីហុយ ក៍ជួប គ្រោះ ថ្នាក់ បែបនេះ ទៅ ។


ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច ក៍បាន ទាក់ទង រក សាច់ញាតិ និង បាន ធ្វេី លិខិត ប្រគល់ សព អោយ ទៅ សាច់ ញាតិ យក ទៅ ចាត់ចែង ធ្វើ បុណ្យ តាម ប្រពៃណី នៅ ស្រុក កំណើត ចំនែក មធ្យោបាយ ទាំង អស់ ត្រូវ បាន សមត្ថកិច្ច ជំនាញ ធ្វើ ការ វាស់ វែង យក ទៅ រក្សា នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក ដេីម្បី រង់ចាំ ដំណោះ ស្រាយ៕
អត្ថបទ៖ ទូច វិច្ឆិកា

