កណ្តាល ៖ នារីម្នាក់បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះបុកជាមួយរថយន្តPriusកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ចំណុចភូមិទន្ទាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។


ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1K-6417 បើកដោយឈ្មោះ គេម សេងហុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រងរបួសស្រាល រួមដំណើរជាមួយឈ្មោះ រង្សី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ (ស្លាប់ )។ ចំណែកភាគីខាងរថយន្ត ម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-2890 បើកប៤ដោយឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។


តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលបុកជាមួយរថយន្តកំពុងបើកឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យស្លាប់នារីម្នាក់ រងបួសស្រាលម្នាក់ ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ និងម៉ូតូ សមត្ថកុច្ចយកទៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

