ក្រុមបាល់ទាត់នារី SFK 2000 សមាជិកលីគកំពូលរបស់ប្រទេស​បូស្នៀ និង​ហឺហ្សេហ្គូវីណា គឺជា​ក្រុមនារី​តែមួយ​គត់ដែលឈ្នះ​ពាន​រង្វាន់​លីគកំពូល ២២ឆ្នាំជាប់ៗ​គ្នា ហើយ​ជ័យជន្នះ​នេះ​បាន​កាត់ត្រា​ចូល​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក (Guinness World Records)។

ក្រុម​បាល់​ទាត់​នារី​ដែលមានឈ្មោះ​ពេញថា « ŽNK SFK 2000 Sarajevo » បានបង្តើត​ឡើង​នៅឆ្នាំ២០០០ ពោលគឺ​មានអាយុកាលជាង២៤ឆ្នាំហើយ ខណៈក្រុមបាល់​ទាត់នារី​មួយនេះ​ជាក្រុម​ដំបូង​គេ​នៅ​លើ​ពិភពលោក ដែលគ្រង​ជើងឯក​លីគ​​កំពូល​ជាប់ៗ​គ្នា​ច្រើន​ជាង​ក្រុម​ណាៗ​បង្អស់ នៅ​លីគ​កំ​ពូល​​នៃ​ប្រទេសបូស្នៀ និង​ហឺហ្សេហ្គូវីណា ក្នុង​ទ្វីប​អឺរ៉ុប​។

សារព័ត៌មានត្រយង សូមជម្រាបជូនអំពីឆ្នាំដែលក្រុមSFK 2000 ដូចតទៅ៖

  • ឆ្នាំ២០០៣-០៤ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៤-០៥ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៥-០៦ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៦-០៧ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៧-០៨ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៨-០៩ ឈ្នះជើងឯកពានរង្វាន់ Women’s Cup
  • ឆ្នាំ២០០៩-១០ រហូតដល់ឆ្នាំ២០២៣-២៤ ក្រុមSFK 2000 បន្តឈ្នះជើងឯកពានរង្វាន់ Bosnia and Herzegovina Women’s Premier League ។

សម្រាប់ការប្រកួតពានរង្វាន់លីគបាល់ទាត់នារី Bosnia Herzegovina Women’s Premier League រដូវកាលឆ្នាំ២០២៣-២៤ មាន​ក្រុម​ចូលរួមចំនួន៨ក្រុម មានដូចជា៖

  1. Borac Banja Luka
  2. Emina Mostar
  3. Fortuna Živinice
  4. Iskra
  5. Libero
  6. Lokomotiva
  7. Radnik Bumerang
  8. ŽNK SFK 2000 Sarajevo

សូមបន្ថែមថា សម្រាប់រដូវកាលឆ្នាំ២០២៣-២៤ នេះក្រុមŽNK SFK 2000 Sarajevo គឺ​ឈរ​កំពូល​តារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះទាំង១៤ប្រកួត​ មាន៤២ពិន្ទុ តាមពីក្រោយដោយក្រុម ŽFK Radnik Bumerang មាន៣២ពិន្ទុ៕

Share.