ភ្នំពេញ៖ ក្បាលនាគពុះចែកទ្រូងផ្លូវមួយកង់បានរងការខូចខាត ក្រោយរថយន្ដពីគ្រឿងបេីកបុកគ្នានៅផ្លូវបំបែកជាបី តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១:៤០នាទីយប់ថហងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



បេីតាមបហរភពនៅកន្លែងកេីតហេតុបានអោយដឹងថា នៅមុនកេីតហេតុគេឃេីញនារីម្នាក់ បេីករថយន្ដព្រូសមួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BH-7294 ធ្វេីដំណេីរតាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីកេីតមកលិចលុះធ្វេីដំណេីមកដល់ចំណុចស្ដុបពេទ្យព្រះកុសមៈ កែងជាមួយផ្លូវ២៧១ ក៏សុីញ៉ូបត់ឆ្វេង ស្រាប់តែមាននារីម្នាក់បេីករថយន្ដមួយគ្រឿងម៉ាក CHANGAN UNI-T ពណ័ប្រផេះពាក់ស្លាកលេខកម្ពុជា PVP-6566 ធ្វេីដំណេីរស្របទិសគ្នាមកកៀរ បណ្ដាលអោយរថយន្ដព្រូសរងការខូចខាតអស់ទ្វាចំនួនពីរដោយកោសដាច់ទឹកថ្នាំ ឯរថយន្ដបង្ករជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយកង់ ហេីយរថយន្ដរងកាខូចខាតផ្នែកខាងមុខ កៀបជាប់ជាមួយក្បាលនាគបេីកទៅមុខលែងរួច តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។



ក្រោយពីកេីតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ័ផ្លូវគោក្រុងភ្នំពេញ បានចុះមកដល់ទីតាំហកន្លែងកេីតហេតុ ធ្វេីការសម្របសម្រួល ដោយភាគរថយន្ដសេរំទំនេីបព្រមសងថ្លៃខូចខាតទៅភាគីរថយន្ដព្រូស ឯរថយន្ដបង្ករសមតហថកិច្ចធ្វេីស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំធ្វេីការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ ត្រយងតូច

