
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទ ដោយបិទការនេសាទរយៈពេល៣ខែ ប៉ុន្តែអនុញ្ញាតឲ្យប្រើឧបករណ៍នេសាទលក្ខណៈគ្រួសារ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលបញ្ជាក់ថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ជាពីរដំណាក់កាល។
ដំណាក់កាលដំបូង ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
ហើយដំណាក់កាលបន្ទាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២។
រដ្ឋបាលជលផលអំពាវនាវឲ្យសាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលរដ្ឋបាលជលផលអនុញ្ញាតឲ្យប្រើនោះរួមមាន៖






