កំពង់ចាម ៖ ផ្លូវបេតុងអាមេចំនួន៣ខ្សែ ដែលពលរដ្ឋក្នុងស្រុកព្រៃឈរទទួលបានបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលស្រុកខេត្តបានរៀបចំដាក់ឱ្យដេញថ្លៃ និងបើកសំណើ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្នុងសាលប្រជុំនៃសាលាស្រុកព្រៃឈរ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន២៧បានចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព មានលក្ខណៈទីផ្សារសេរី យ៉ាងត្រឹមត្រូវ ។ ពិសេសទៀត ទាំងអ្នកទទួលការ អ្នកសារព័ត៌មាន គឺគ្មានភាពរញ៉េរញ៉ៃ។


លទ្ធផលផ្លូវមេតុងទាំង៣ខ្សែ ក្នុងឃុំចំនួន៣ គឺឃុំគរ ឃុំក្រូច និងឃុំស្រង៉ែ មានប្រវែងជាងជិត៤៥០ម៉ែត្រ គឺក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ ហ៊ានទទួលខុសត្រូវធានានូវគុណភាព ដើម្បីជាប្រយោជន៍ជូនដល់ពលរដ្ឋប្រើប្រាស់ជាសកល ។ រដ្ឋបាលខេត្ត ស្រុក រៀបចំកម្មវិធីការប្រកួតប្រជែងបែបនេះ គឺរដ្ឋចំណេញលុយយ៉ាងច្រើនរហូតដល់១៧៤ឯណោះ។


លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរបានថ្លែងថា អ្នកទទួលការទាំងអស់ត្រូវចូលរួមប្រកួតប្រជែង ត្រូវចុះបញ្ជីវត្តមានឲ្យបានគ្រប់គ្នា ពេលដាក់សំណើ គ្មានការរារាំង និងហាមឃាត់នោះទេ ។ ផ្លូវបេតុងអាមេប្រវែងជិត៤៥០ម៉ែត្រ ឆ្លងកាត់ចំនួន៣ឃុំខាងលើ តម្លៃដាក់ឲ្យដេញ ២៥៣លានរៀល ដេញបានតម្លៃ៧៩លានរៀល ក្នុងនោះការប្រកួតប្រជែងឃុំគរ បានទៅក្រុមហ៊ុន ហង្ស សុខគួយ ឃុំក្រូច បានទៅក្រុមហ៊ុន យ៉េន ស៉ីនួន និងឃុំស្រង៉ែ បានទៅក្រុមហ៊ុន កេត សុខគាង ។


លោក ឡី ម៉ិច នាយករងរដ្ឋបាលសាលាខេត្ត បានថ្លែងដែរថា ពិនិត្យឃើញថា ការរៀបចំដេញថ្លៃគម្រោងជាច្រើនដងហើយ តែ២ដងចុងក្រោយនេះ គឺយើងធ្វើបានល្អ ដូច្នេះយើងគួរបន្តធ្វើបែបនេះទៀត ។ ពេលដាក់សំណើ យើងដាក់ម្នាក់ម្តងៗ កុំដណ្តើមគ្នាដាក់ចៀសវាងភាពចន្លោះប្រហោង ដែលបណ្តាលឲ្យកម្មវិធីប្រព្រឹត្តទៅមិនសូវល្អ ។ ទិដ្ឋភាពថ្ងៃនេះមានដំណើរការល្អប្រកបដោយសេចក្តីថ្លៃថ្នូរ បរិមាណអ្នកទទួលការ អ្នកសារព័ត៌មាន វាជាចំនួនពិតមិនរាលរបាយការណ៍ នេះជាមោទនភាពដល់យើងទាំងអស់គ្នា ។ អ្នកទទួលបានសិទ្ធិក្នុងការសាងសង់ត្រូវអនុវត្តន៏តាមកិច្ចកុងត្រា បទដ្ឋានបច្ចេកទេស ដើម្បីធានាបានផ្លូវប្រកបដោយគុណភាពដែលពលរដ្ឋចង់បានហើយងាយស្រួលអាស្រ័យផលលើផ្លូវនេះ ៕


អត្ថបទ៖ អាចារ្យលាក់

