ភ្នំពេញ៖ រថយន្តម៉ាក Toyota prius មួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកពីក្រោយរថយន្ត Toyota prius មួយគ្រឿងទៀតកំពុងតែធ្វើដំណើរនៅពីមុខរងការខូចខាតហើយមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់គេចតែត្រូវភាគីរងគ្រោះតាមទាន់ឃាត់បាន។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលការពារវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុងចំណុខនៅមុខផ្សារខេស៊ី សង្កាត់កាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក toyota pro ពណ៌ប្រផេះ១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BQ-8756 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងមកត្បូងខណៈពេលបើកមកដល់ត្រង់ចំណុចកើតហេតុមុខនឹងផ្សារខេស៊ីស្រាប់តែមានរថយន្តបង្កម៉ាក toyota priusមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BD-4194 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយរថយន្ត Toyota Prius ដែលធ្វើដំណើរនៅពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់រហូតមកដល់មុខវត្តតាំងកសាំងត្រូវភាគីរងគ្រោះតាមទាន់ហើយទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានឃាត់ភាគីម្ចាស់រថយន្តបង្ករទៅប៉ុស្តិ៍នគរបាលសង្កាត់ការទី ២ រួចទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.