នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសបន្តកុងត្រាថ្មីជាមួយលោក សាប៊ូន វិនតា ជាគ្រូបង្គោលសម្រាប់រដូវកាល ២០២៤-២៥ ក្រោយជួបក្លិបគេចផុតពីចំណាត់ថ្នាក់លេខ១០ នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ ពោលគឺឆ្លងកាត់ ២៧ប្រកួត ឈ្នះ៥ ស្មើ៥ និងចាញ់១៧លើក មាន២០ពិន្ទុ លើក្រុមអង្គរថាយហ្គឺរ ដែលឈរលេខ១០ មាន១៨ពិន្ទុ។

យ៉ាងណាមិញក្លិបគិរីវង់សុខសែនជ័យ បានប្រកាសចែកផ្លូវជាមួយកីឡាករ ៩នាក់រួម​មក​ហើយ ខណ:អ្នកចាំទីដល់ ៣នាក់រួមមានដូចជា៖

១. អ្នកចាំទី ជា វ៉ានសាក់
២. អ្នកចាំទី ទួត សារ៉ូត
៣. អ្នកចាំទី ឡាយ​ អៀងលី
៤. កីឡាករ ម៉ុន វ៉ាន់ដា
៥. កីឡាករ ELSAYED MAHMOUD ELSAYED ជនជាតិអេស្ស៊ីប
៦. កីឡាករ Anto Okamura ជនជាតិជប៉ុន
៧. កីឡាករ Zenivio Mota ជនជាតិទីម័រខាងកើត
៨. កីឡាករ ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ
៩. កីឡាករ NOBIRAKI DEIRANSUPENSA ជនជាតិជប៉ុន៕

Share.