ក្រុមបាល់ទះនារីថៃ រកបានជ័យជម្នះលើកដំបូង ក្រោយចាញ់ ៤ប្រកួតជាប់គ្នា ខណ:ក្រុមនារីប្រេស៊ីល បន្តឈ្នះប្រកួតទី៥ ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League។

ក្នុងជំនួប ៤ប្រកួតកន្លងមករបស់ក្រុមបាល់ទះនារីថៃ បានបរាជ័យក្រោមថ្វីដៃ អាមេរិក ស៊ែប៊ី កាណាដា និង កូរ៉េខាងត្បូង ខណ:ប្រកួតទី៥ បានយកឈ្នះ ក្រុមសាធារណរដ្ឋដូមីនីកែន។
លទ្ធផលទាំង ៥ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖
- អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
- ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
- ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
- ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
- ថៃ ៣-១ សាធារណរដ្ឋដូមីនីកែន (25-22, 20-25, 25-17, 26-24)
លទ្ធផល៤ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖
- ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
- ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
- ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
- ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
- ប្រេស៊ីល ៣-២ ជប៉ុន (24-26, 26-24, 19-25, 25-20, 15-11)

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations Leaguត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។
ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំឡើងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕


