អត្តពលិកកីឡាបាល់ទាត់លើតុកម្ពុជា ចំនួន ៣រូប នឹងទៅចូលរួមការប្រកួត ព្រឹត្តិការណ៍ កីឡា បាល់ ទាត់លើតុពិភពលោកស៊េរី The 2024 Teqball World Series ដែលត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម។

ព្រឹត្តិការណ៍ Teqball World Series ឆ្នាំ 2024 គ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមិថុនា នៅក្នុងទីក្រុម Quy Nhon ខេត្ត Binh Dinh ភាគកណ្តាល ប្រទេសវៀតណាម ដែលប្រមូលផ្ដុំអត្តពលិកមកពីជុំវិញពិភពលោក ប្រមាណជា ៥០ប្រទេស។
អត្តពលិកកីឡាបាល់ទាត់លើតុកម្ពុជា ចំនួន ៣រូប ដែលនឹងទៅចូលរួមប្រកួតរួមមាន៖

Teqball គឺជាកីឡាបាល់ដែលរួមបញ្ចូលគ្នានូវបាល់ទាត់ និងវាយកូនឃ្លីលើតុ ហើយត្រូវបាន លេង នៅ លើតុកោង។ បាល់ទាត់លើតុលើតុ កំពុងក្លាយ ជាប្រភេទ កីឡាថ្មីដ៏ពេញនិយមមួយនៅលើ ពិភពលោក។
កីឡានេះ ត្រូវបានផ្តួចផ្តើមបង្កើតរួមគ្នានៅឆ្នាំ២០១២ ដោយអតីតកីឡាករបាល់ទាត់ហុងគ្រី Gabor Borsanyi, អ្នកជំនួញលោក Gyorgy Gattyan និងអ្នកវិទ្យាសាស្ត្រកំព្យូទ័រលោក Viktor Huszar។
វាត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសហុងគ្រីក្នុងឆ្នាំ២០១៤។

សហព័ន្ធកីឡាតេក្វាន់អន្តរជាតិ (FITEQ) បច្ចុប្បន្នប្រមូលផ្តុំសហព័ន្ធជាតិច្រើនជាង 150 ហើយមានក្លឹបជាង 4,000 នៃកីឡានេះនៅជុំវិញពិភពលោក។ FITEQ បានរៀបចំការប្រកួតបាល់ទាត់ពិភពលោកចំនួនប្រាំ – ក្នុងឆ្នាំ 2017, 2018, 2019, 2022 និង 2023 ។
ដោយឡែកសម្រាប់កម្ពុជា កីឡា Teqbal នេះត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយកាលនោះកម្ពុជា ក៏បានដាល់ចូលក្នុងកម្មវិធីប្រកួត ដែលមាន ៥ប្រទេសចូលរួម៖ កម្ពុជា ថៃ សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ខណ: កីឡាករ រៀម សុខភិរម្យ ឈ្នះបានមេដាយមាស ១គ្រឿង៕


