ក្រោយឆ្លងកាត់៥ប្រកួតជាប់ៗគ្នា ក្រុមបាល់ទះនារីចំនួន២ប្រទេស ប៉ូឡូញ និងប្រេស៊ីល មិនទាន់ស្គាល់រសជាតិចាញ់សោះ ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

លទ្ធផល៥ប្រកួតរបស់ក្រុមបាល់ទះនារីប៉ូឡូញ៖
– អ៊ីតាលី ០-៣ ប៉ូឡូញ (26–28, 23–25, 21–25)
– បារាំង ០-៣ ប៉ូឡូញ (20–25, 16–25, 17–25)
– ប៉ូឡូញ ៣-០ ហូឡង់ (25–20, 26–24, 25–18)
– ប៉ូឡូញ ៣-០ ជប៉ុន (26–24, 25–20, 25–23)
– ប៉ូឡូញ ៣-១ ស៊ែប៊ី (25–16, 23–25, 25–18, 25–22)។
លទ្ធផល៥ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖
– ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
– ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
– ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
– ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
– ប្រេស៊ីល ៣–២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)។

ខណ:ក្រុមបាល់ទះនារីថៃ ឈ្នះជាលើកដំបូង ក្រោយឆ្លងកាត់៥ប្រកួត៖
– អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
– ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
– ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
– ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
– ថៃ ៣-១ សាធារណរដ្ឋដូមីនីកែន (25-22, 20-25, 25-17, 26-24)
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations Leaguត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំឡើងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕

