បាត់ដំបង ៖ កៅស៊ូសម្រាប់ធ្វើថ្នល់ចំនួន២សុីទែន ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារកម្មករដុតបង្ហូរចេញពីសុីទែន បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅក្រុមហ៊ុនស្តុកកៅស៊ូធ្វើថ្នល់មួយកន្លែង ចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលើ ផ្តើមឡើងដោយកម្មករដុតបង្ហូរកៅស៊ូចេញពីស៊ីទែន ហើយត្រូវបានភ្លើងឆាបឆេះកាកកៅស៊ូ សម្រាប់ធ្វើថ្នល់ នៅស្នាក់ការរបស់ក្រុមហ៊ុន ធ្វើផ្លូវ នឹម ម៉េង ឆេះអស់ចំនួន២ស៊ីទែន ។ ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងរបស់អធិការដ្ឋានស្រុកមោងឫស្សីចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕


អត្ថបទ៖ តាតុងសែនជ័យ

