ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ វុទ្ធី ជាគ្រូបង្វឹកក្នុងក្រុមបាល់ទាត់ឈុតនារី នៃ​ក្លិប​បាល់​ទាត់​សៀមរាប បាន​ប្រាកាស​ជ្រើសរើស​បងប្អូននារី​ ដែលមានបំណងចង់ក្លាយជាកីឡារិនី​ នៃ​ក្លិប​និង​ដើម្បី​ចូលរួមក្នុងការប្រកួត​នានាផងដែរ។

ដូច​នេះ​សម្រាប់ ប្អូនៗ​នារី​ដែល​មាន​ចំណាប់​អារម្មណ៍​សូមរួស​រាន់​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់​​នៅថ្ងៃទី០៦ ដល់ ០៧ ខែមិថុនា ឆ្នាំ២០២៤ នោវេលាម៉ោង ៧:៣០នាទីព្រឹក នៅ​កីឡ​ដ្ឋាន​ខេត្តសៀមរាប (ស្វាយធំ)។

*បញ្ជាក់កីឡាការិនីត្រូវមានអាយុចាប់ពី ១៧ឆ្នាំ ឡើងទៅ

*សូមធ្វើការចុះឈ្មោះតាមរយៈលីង៖ https://docs.google.com/…/1FAIpQLSfL3…/viewform

*បញ្ជាក់ ៖ កីឡារិនីត្រូវមានសម្ភារៈផ្ទាល់ខ្លួន ឯកសណ្ឋានជាកីឡាការិនីបាល់ទាត់ សម្រាប់ ការ ធ្វើតេស្ត

បងប្អូននារី ក៏អាចធ្វើការទំនាក់ទំនងបន្ថែមតាមរយៈផេករបស់យើង ឬទំនាក់​ទំនង​សាក​សួរពត៍​មាន​តាម​លេខ​ទូរស័ព្ទខាងក្រោម ទំនាក់ទំនង៖ 017 572 728, 099 960028, 069 999 883

គួរបញ្ជាក់ថា ក្លិបបាល់ទាត់សៀមរាប បានប្រកាសតែង​តាំងលោក ប្រាក់ វុទ្ធី ចូលកាន់តួនាទី ជា​គ្រូប​ង្វឹក​ផ្លូវការ ក្នុងក្រុមបាល់ទាត់ឈុតនារី នៃក្លិបបាល់ទាត់សៀមរាប កាល​ពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ៕

Share.