សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា នៅពេលព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៣រូប ទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមប្រកួតកីឡាទូកកានូស្រ្ពីនជ្រើសរើសជើងឯកអាស៊ីនៅ ប្រទេសថៃ។

គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៣រូបរួមមាន៖
១-លោក ស្រ៊ុន លាង
២-កីឡាករ យ៉ង់ ចាន់ទុំ
៣-កីឡាការិនី សុខា លក្ខិណា
គួរបញ្ជាក់ថា សម្រាប់ការទៅចូលរួមបោះជំរំ និងចូលរួមប្រកួតកីឡាទូកកានូស្ពីង ជ្រើសរើសជើងឯកអាស៊ី នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ គឺចាប់ពីថ្ងៃទី៣១ ឧសភា ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
តាមការគ្រោងទុកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងត្រៀមខ្លួនចេញទៅប្រកួតកីឡាទូកនាគអត្តរជាតិចំនួន ២ផ្សេងទៀត រួមមាន៖ព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី និងព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវ៕

