ក្រុមស្ដេចស Real Madrid របស់អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៣-២៤ ក្រោយយកឈ្នះក្រុម Borussia Dortmund របស់អាល្លឺម៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃសៅរ៍ ទី១ ឈានចូលព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនា វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

ជ័យជម្នះលើកលើក្រុម Borussia Dortmund របស់អាល្លឺម៉ង់ ក្នុងលទ្ធផល ២ទល់និង០ លើកនេះគឺជាការគ្រងជើងឯកជាលើកទី១៥ ផងដែររបស់ក្រុមស្ដេចស Real Madrid ដែលជាប្រវត្តិសាស្ត្រក្រុមឈ្នះច្រើនជាងគេ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League។


ការគ្រង់ជើងឯកទាំង ១៥លើករបស់Real Madrid មាន ៖ នៅឆ្នាំ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៦, ១៩៩៨, ២០០០, ២០០២, ២០១៤, ២០១៦, ២០១៧, ២០១៨, ២០២២ និងឆ្នាំ២០២៤ ដោយឡែកសម្រាប់ ក្រុម Borussia Dortmund របស់អាល្លឺម៉ង់ ធ្លាប់បានឈ្នះត្រឹមតែ ១លើកប៉ុណ្ណោះគឺជានៅឆ្នាំ ១៩៩៧ និងជាជើងឯករងចំនួន ៣លើកគិតទាំងឆ្នាំនេះ។
គួរដឹងថា ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណោ: Borussia Dortmund ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕



