ភ្នំពេញ៖ បុរស ២នាក់រងរបួសស្រាលនឹងម៉ូតូពីរគ្រឿងរងការខូចខាត ក្រោយបុរសម្នាក់បេីករថយន្ដបុកអូសជាង១០ម៉ែត្រ នៅមុខផ្សារបឹងកេងកង។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បេីតាមប្រភនៅកន្លែងកេីតហេតុបានអោយដឹងថា នៅមុនកេីតហេតុគេឃេីញបុរសពីរជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FL-9200 នឹងមួយគ្រឿងទៀតម៉ាកហុងដាកឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IE-0003 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៨០ ក្នុងទិសដៅពីកេីតមកលិច លុះធ្វេីដំណេីរមដល់ចំណុចមុខផ្សារបឹងកេងកង ក៏ឈប់ទិញអីវ៉ាន់មិនទាន់បានចុះពីលេីម៉ូតូផង ស្រាប់តែមានបុរសម្នាក់បេីករថយន្ដម៉ាកលុចសុីស CT200h មកបុកពីក្រោយពេញទំហឹង បណ្ដាលអោយជិះម៉ូតូរងរបួសស្រាលទាំងពីរនាក់ រីឯម៉ូតូជាប់ក្រោមរថយន្ដអូសជាង១០ម៉ែត្រ រងការខូចខាតទាំង២គ្រឿង។

ក្រោយពីបេីកបុករួចហេីយអ្នកបេីករថយន្ដមិនបានឈប់នៅដោះស្រាយជាមួយជនរងគ្រោះនោះទេ ដោយព្យាយាមបេីករត់គេចរហូតដល់ម្ដុំផ្សារសុវណ្ណាក្នុងទឹកដីសង្កាត់ទំនប់ទឹក ទេីបសមត្ថកិច្ចដេញឃាត់បាន។

ក្រោយពីកេីតហេតុសមត្ថកិច្ចជំនាញ បាននាំយកម៉ូតូនឹងរថយន្ដយកមករក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.