កណ្តាល៖ ឃាត់ខ្លួនបានក្មេងទំនើង២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយជិះម៉ូតូដេញវាយគ្នាយ៉ាងអនាធិបតយ្យ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៣:៣០នាទី នៅចំណុច ផ្លូវបេតុងភូមិអន្ទុងក្រវៀន​ ឃុំម្កាក់​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនបាន០២នាក់ ទី១.ឈ្មោះ ជ័យ​ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ទី២.ឈ្មោះ សំអុន​ សំបុត្រ​ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងកំភ្លាញ​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែក០៤នាក់ទៀត កំពុងរត់គេចខ្លួន។ ព្រមទាំងដកហូតម៉ូតូចមនួន០២គ្រឿង, ខ្សែក្រវាត់ក្បាលដែករាងជាអក្សរ H​ ០១ខ្សែ។

តាមប្រភពព័ត៌ុមានពីសមតកថកិច្ចបានឱ្យដឹថា កាលពីថ្ងៃទី០២ ​ខែមិថុនា ឆ្នាំ២០២៤​ ​កម្លាំងប៉ុសិ៍តនគរបាលរដ្ឋបាលម្កាក់​ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បានឃេីញវីដេអូ ក្នុងគណនីហ្វេសប៊ុកឈ្មោះ​ ដានិត ជួសជុលទូរស័ព្ទដៃ (បច្ចុប្បន្ន​ម្ចាស់ហ្វេសប៊ុកបានលុបវីដេអូវិញហេីយ)។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤​ វេលាម៉ោង០៩:៣០នាទី​ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធ៌ម​ សហការជាមួយកម្លាំងប៉ុសិ៍តនគរបាលរដ្ឋបាលម្កាក់​ ក៏បានធ្វេីការចុះស៊េីបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យនិងបក្ខពួក​ ក៏ឈានដល់ការនាំខ្លួនជនសង្ស័យ០១នាក់ នៅចំណុចសាលាវិទ្យាល័យ​ហ៊ុនសែន ត្រពាំងត្នោត​ ឃុំម្កាក់ មកប៉ុសិ៍តនគរបាលរដ្ឋបាលម្កាក់​ ដេីម្បីសាកសួរ​បន្ត។ លុះដល់វេលាម៉ោង១៥:៣០នាទី​ ថ្ងៃដដែល កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការជាមួយ កម្លាំងប៉ុសិ៍តនគរបាលរដ្ឋបាលពញាពន់​ និងកម្លាំងប៉ុសិ៍តនគរបាលរដ្ឋបាលពន្សាំង​ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ក៏បានធ្វេីការកំណត់មុខសញ្ញាជនសង្ស័យបាន ០១នាក់ទៀត​ នៅចំណុចរោងចក្រសុីជី (CG) ភូមិស្រែដូនតូច​ សង្កាត់ពញ្ញាពន់​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនមានគ្នាចំនួន០៦នាក់​ទៀត​ ជិះម៉ូតូចំនួន ០៣គ្រឿង​ ចេញពីផឹកសុីជុំគ្នានៅចំណុចភូមិឈេីបួន ឃុំម្កាក់​ ក្នុងគោលបំណងជូនបក្ខពួកទៅផ្ទះ នៅឃុំត្រាចទង ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ លុះមកដល់ចំណុចភូមិលំហាច ឃុំម្កាក់​ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមផ្សេងទៀតមានគ្នាចំនួន ០៥នាក់​ ប្រុសមិនស្គាល់អត្តសញ្ញាណ​ ជិះម៉ូតូ​ម៉ាក អុិចសាយទ័រ ចំនួន០៣គ្រឿង គ្មានផ្លាកលេខ​ បានជិះតាមពីក្រោយហេីយបានធ្វេីសកម្មភាពគប់ដុំថ្មត្រូវចំកណ្តាលខ្នង​ ជនសង្ស័យម្នាក់បណ្តាលឱ្យមានរបួសខ្នង​។

ភ្លាមនោះជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូដេញតាមពីក្រោយ​ លុះដល់ចំណុចកេីតហេតុខាងលេី ជនសង្ស័យនិងបក្ខពួកម្ខាងទៀត​ បានដួលម៉ូតូ​ បន្ទាប់មកជនសង្ស័យឈ្មោះ​ ជ័យ​ សុវណ្ណបញ្ញា​ បានហូតខ្សែក្រវាត់ហេីយធ្វេីសកម្មភាពដេញវាយបក្ខពួកម្ខាងទៀត​នោះ តែមិនបានសម្រេចក៏បាននាំគ្នាឡេីងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកេីតហេតុតេម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កត្រូវបានម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.