ពោធិ៍សាត់៖ រថយន្តមួយគ្រឿងប្រភេទសណ្ដោងក្រឡុកស៊ីម៉ង់មួយគ្រឿង បានក្រឡាប់ចេញពីផ្លូវចូលស្នាមភ្លោះខ្ទេចទាំងរថយន្ត និងអ្នកបើកបរត្រូវបានស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង 6:00ថ្ងៃទី 3 ខែមិថុនាឆ្នាំ 2024 ត្រង់ចំណុចផ្លូវកោង មានស្ពាន លើផ្លូវជាតិលេខ 55 ចន្លោះគីឡូម៉ែត្រលេខ 159 និង 160 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ លីលៀម ភេទប្រុសអាយុ 32 ឆ្នាំ រស់នៅក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

តាមប្រភពពីរសមត្ថកិច្ចប្រាប់ឲ្យដឹងថា មានរថយន្តប្រភេទសណ្ដោងក្រឡុកស៊ីម៉ង់ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3E.3854 ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ជាចំណុចផ្លូវកោងនិងមានស្ពានផងនោះ បានយកចង្កូតមិនទាន់ ហើយអ្នកបើកបរបានបាត់ម្ចាស់ការក៏ក្រឡាប់ធ្លាក់ចូលស្នាមភ្លោះបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែង ឯរថយន្តខូចខាតខ្ទេចមើលលែងយល់តែម្ដង៕

អត្ថបទ៖ ពោធិ៍សាត់

Share.