គ្រូបង្វឹករបស់ក្លិបបាល់ទះវិសាខា លោក គាំ ស៊ាងហ៊ីន លើកឡើងជុំវិញក្រុមចាប់ចំណុចខ្សោយរបស់ Win Streak បាននៅវគ្គផ្តាច់ព្រ័ត្រ ទើបអាចក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 នៅតៃវ៉ាន់ ដោយយកឈ្នះក្នុងលទ្ធផល៣សិតទល់នឹង១ កាលពីរាត្រីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
ទស្សនាវីដេអូគ្រូបង្វឹកបាល់ទះវិសាខា ថាចាប់កុក Win Streak រហូតក្លាយជាម្ចាស់ជើងឯកពាន នៅតៃវ៉ាន់៖
ដោយឡែកសម្រាប់ពានរង្វាន់ឯកត្តជនវិញឃើញថា៖
ទី១. MVP/កីឡាករល្អប្រចាំព្រឹត្តិការណ៍ បានទៅលើកីឡាករ Gill Thomas បារាំង-អង់គ្លេស របស់វិសាខា
ទី២. អ្នកវាយប្រយុទ្ធល្អជាងគេបានទៅលើកីឡាករ Bryan Bagunas របស់ Win Streak
ទី៣. អ្នកវាយប្រយុទ្ធល្អជាងគេបានទៅលើកីឡាករ Chang Yu Sheng
ទិ៤. អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Lu Chiang Yao Kai របស់ Win Streak
ទី៥. អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Phol Ratanak ផុល រតន: របស់វិសាខា
ទី៦. អ្នកវាយសេវាល្អជាងគេ បានទៅលើកីឡាករ Toledo Pierre របស់វិសាខា
ទី៧. អ្នកលើកបាល់ល្អជាងគេបានទៅលើកីឡាករ Lu Ching Chuan របស់តៃវ៉ាន់ Win Streak
ទី៨. អ្នកការពារល្អជាងគេ បានទៅលើកីឡាករ Seng Kimhab សេង គឹមហាប់ របស់វិសាខា៕


