យោងតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងប្រាប់សារព័ត៌មានត្រយង ថា៖«វឿន វាសនា ទៅជប៉ុន មួយឆ្នាំបាន ១០មុឺនដុល្លារមែន ប៉ុន្តែមានភាពស្រពិចស្រពិលចំពោះកុងត្រា ប្រសិនបើគាត់ទទួលបានកុងត្រា ៣-៥ឆ្នាំ នោះយើងអាចពិចារណា ប៉ុន្តែបើកុងត្រាត្រឹមមួយឆ្នាំ យើងសុខចិត្តនៅតៃវ៉ាន់វិញ»។

ទស្សនាវីដេអូអនុប្រធានសហព័ន្ធ និយាយពីតម្លៃខ្លួនរបស់ វឿន វាសនា គួរទៅលេងនៅជប៉ុន ឬបន្តនៅតៃវ៉ាន់៖

គួរដឹងថាក្រុមបាល់ទះ Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយ​ថ្លៃ​នឿយហត់ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ១០​ម៉ឺន​ដុល្លារ​អាមេរិក។

ដោយនៅរដូវកាល ២០២៣-២៤ វឿន វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League និងជើងឯករងនៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 នៅតៃវ៉ាន់៕

Share.