ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបានគំរាមសម្លាប់និងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិស្ត្រីរងគ្រោះម្នាក់។ការចាប់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី 5 ខែមិថុនាឆ្នាំ 2024 ក្នុងភូមិតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ផលទឹត្យ ភេទប្រុសអាយុ 27 ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡុងសុភាព ភេទស្រីអាយុ 47 ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ថាបានគំរាមសម្លាប់ខ្លួន និងកូន ហើយប្រើចបកាប់ ធ្វើសកម្មភាពបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ គាស់ទម្លុះទម្លាយទ្វារផ្ទះរបស់គាត់បណ្ដាលឱ្យខូចខាត។ បន្ទាប់មកទើបកម្លាំងរបស់លោកចុះទៅចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងចបកាបើបញ្ជូនមកអធិការដ្ឋាន កសាងនីតិវិធីទៅតាមផ្លូវច្បាប់តែម្ដង។

លោកបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើជាមុខសញ្ញាចោរលួច និងប្រើប្រាស់ថ្នាំញៀនធ្លាប់បានប្រព្រឹត្តសកម្មភាពបង្កអុកឡុកជេរប្រមាថ គំរាមសម្លាប់ និងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិនៅនឹងផ្ទះជនរងគ្រោះម្ដង ដោយទ្រាំមិនបាន ទើបដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនតែម្ដង៕

អត្ថបទ៖ ពោធិ៍សាត់

Share.