សរុបលទ្ធផលទាំង ៣ថ្ងៃនៃការប្រកួត កីឡាសិស្សវិទ្យាល័យ 13th ASEAN Schools Games,Da Nang-Vietnam 2024 ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយ ០២គ្រឿង ប្រាក់ ០១ គ្រឿង សំរឹទ្ធិ០៦ គ្រឿងទទួលបានចំណាត់ថ្នាក់លេខ០២ លេខ០១ប្រទេសវៀតណាម លេខ០៣ប្រទេសថៃ នៃការប្រកួតវិញ្ញាសាវ៉ូវីណាម លើ១០វិញ្ញាសា ដែលដាក់ចូលរួមប្រកួត ។

លទ្ធផលសម្រាប់ថ្ងៃទី ៤ខែមិថុនាឆ្នាំ២០២៤ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាម
១.កីឡាការិនី អ៊ូ សូលីដា កីឡាការិនី សេង សុខលីហ្សា ទទួលបានមេដាយមាស លេីវិញ្ញាសាមេគុនដាវក្រុមនារីពីរនាក់
-មេដាយប្រាក់ ប្រទេសឥណ្ឌូនេស៊ី
-មេដាយសំរឹទ្ធិ ប្រទេសវៀតណាម
-មេដាយសំរឹទ្ធិ ប្រទេសមីយ៉ាន់ម៉ា
២.កីឡាករ លឹម សំរឹទ្ធ ទទួលបានមេដាយមាស លេីប្រភេទទម្ងន់៥៤គីឡូក្រាម
-មេដាយប្រាក់ ប្រទេសវៀតណាម
-មេដាយសំរឹទ្ធិ ប្រទេសថៃ
-មេដាយសំរឹទ្ធិ ប្រទេសមីយ៉ាន់ម៉ា
លទ្ធផលសម្រាប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៤ ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយមាស០២ គ្រឿង
លទ្ធផលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤
- ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយសំរឹទ្ធិ លេីវិញ្ញាសាមេគុនការពារខ្លួន នារីម្នាក់បុរសបីនាក់ប្រើអាវុទ្ធ កីឡាការិនី សេង សុខលីហ្សា កីឡាករ អូន សុខអាន កីឡាករ តេលា វិមានរតនះ កីឡាករ សាយ វិរៈបុត្រ
-មេដាយមាស ប្រទេសមីយ៉ាន់ម៉ា
-មេដាយប្រាក់ ប្រទេសវៀតណាម
-មេដាយសំរឹទ្ធិ ប្រទេសកម្ពុជា
-មេដាយសំរឹទ្ធិ ប្រទេសថៃ
- កីឡាការិនី អ៊ូ សូលីដា ទទួលបានសំរឹទ្ធិ លេី វិញ្ញាសាមេគុននារីឯកត្តជន
-មេដាយមាស ប្រទេសមីយ៉ាន់ម៉ា
-មេដាយប្រាក់ ប្រទេសវៀតណាម
- មេដាយសំរឹទ្ធិ ប្រទេសកម្ពុជា
-មេដាយសំរឹទ្ធិ ប្រទេសថៃ
សរុបលទ្ធផលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤ ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយសំរឹទ្ធិ ០២គ្រឿង

សូមបញ្ជាក់ថា ការប្រកួត កីឡាសិស្សវិទ្យាល័យ 13th ASEAN Schools Games,Da Nang-Vietnam 2024 មាន១០ ប្រទេសចូលរួម មានកម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ៕


