ភ្នំពេញ៖ យុវជន និងយុវតី ៣នាក់ ជិះម៉ូតូមួយគ្រឿងមួយគ្រឿ គោលបំណងទៅ ដេីរលេងកោះពេជ្រក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឪ្យយុវតីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ឯ២នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវតីដែលបាត់បង់ជីវិតឈ្មោះ ស្រី នា អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូ នៅខេត្តព្រះសីហនុ ស្រុកកំណេីត នៅក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញយុវជន យុវតី ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KT: 6737 ដែរធ្វេីដំណេីរទិសដៅពី ជេីងមក ត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយសារបើកលឿនផងនោះ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA Corolla Cross ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ កណ្តាល 2D-7008 បេីកបត់ឆ្វេងផ្លូវ បណ្តាលឪ្យយុវតីម្នាក់ស្លាប់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះកាល់ម៉ែត្របញ្ចូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ថានបាននាំមកម្ចាស់រថយន្តមកសាកសួរនៅប៉ុស្ព៍ ។ ចំណែកឯម៉ូតូ និងរថយន្តសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែងរួចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ឯសាកសព ត្រូវបានបងប្អូនមកទទួលយកទៅបុណ្យតាមប្រពៃណី នៅស្រុកកំណេីត៕

អត្ថបទ៖ ទូច វិច្ឆិកា

