ស្ត្រីម្នាក់បានរងរបួសក្បាលខណៈដែលកំពុងជិះកង់ហាត់ប្រាណហើយត្រូវបានរថយន្តបុក ពីក្រោយកាលពីវេលាម៉ោង៨ និង ១៥នាទីព្រឹកថ្ងៃទី ០២ ខែកញ្ញាឆ្នាំ ២០២១ ស្ថិតនៅតាម បណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះកង់ហាត់ប្រាណតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ត្រង់ ចំណុចកើតហេតុស្របពេលមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចស៊ីសHS250h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8595បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន ជ្រុល បុកស្រ្តីកំពុងជិះកង់ហាត់ប្រាណពីក្រោយពេញទំហឹងកៀបកង់ជាប់ក្រោម រថយន្ត បណ្ដាលអោយស្រ្តីជិះកង់រងរបួសត្រូវក្បាល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តនិងកង់ដាក់អែបខាងទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកភាគី ខាងរថយន្តព្រមចេញថ្លៃព្យាបាលទៅឲ្យភាគីខាងជិះកង់ចំនួន៥០ ដុល្លារបញ្ចប់រឿងនៅ នឹងកន្លែងកើតហេតុ៕



អត្ថបទ៖សេង សាវី
