ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ខ្លាំងបង្កជំនន់និងលិចផ្លូវ ស្ពាន ផ្ទះសម្បែងប្រជាពលរដ្ឋនៅអូរព្រំដែនកម្ពុជា ថៃ និងប៉ះពាលផ្ទះប្រជាពលរដ្ឋ ប្រមាណជាង100ខ្នង។ ហើយទន្ទឹមនោះ ក៏លិចទាំងប៉ុស្ត៍រដ្ឋបាល និងគោលដៅឈរជើងរបស់កងកម្លាំងយោធានគរ បាលការពារព្រំដែននៅស្រុកម៉ាទ្បៃ ត្រឹម7ទៅ8ម៉ោង ទើបស្រកទៅវិញ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានឲ្យដឹងថា កាលពីយប់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិសា ស្ត្រ ស្រុកម៉ាឡៃ និងនៅខាងទឹកដីថៃ ខណៈដែលទឹកមួយចំនួនបានហូរចុះមកទីទំនាប និង អូរព្រំដែន បង្កជាជំនន់ និង លិចផ្លូវ ស្ពាន តាមបណ្តោយ អូរព្រំដែនកម្ពុជា ថៃ ដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ប្រមាណជាង100ខ្នង នៅឃុំ ម៉ាឡៃ និងឃុំបឹងបេង។

លោក អភិបាលស្រុកបញ្ជាក់ថា នៅល្ងាចថ្ងៃត្រង់ ថ្ងៃទី01 ខែកញ្ញានេះ ទឹកជំនន់នៅ ឃុំម៉ាឡៃ និងឃុំបឹងបេងបានស្រកវិញហើយ ប៉ុន្តែ និងអាចហូរស្រុតរាលដាល ប៉ះពាល់ ទៅឃុំ អូរស្រឡៅ និងអូរសំព័រ តាមក្រោយទៀត។ លោកបន្តថា ខណៈនេះលោកនិងមន្ត្រីរាជការ កងកម្លាំង ត្រៀមរួចជាស្រេច ក្នុងការជួយពលរដ្ឋគ្រប់ពេលវេលា ប្រសិនបើមានស្ថានការណ៍អាសន្ន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.