ភ្នំពេញ ៖ យុវជន៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាវ៉េវ បុកជាមួយម៉ូតូហុងដាឌ្រីមជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-9848 ជិះគ្នា២នាក់ ពីកើតទៅលិច ដល់ចំណុចកើតហេតុបុកជាមួយភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-7321 ជិះពីលិចទៅកើតលើផ្លូវបញ្ច្រាស ឆ្លងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ជាអ្នកបើកម៉ូតូវ៉េវ របួសស្រាល២នាក់ ។

ជនរងគ្រោះរបួសធ្ងន់ម្នាក់ ឈ្មោះ មាន ចន្ទ័ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ ។ ចំណែកម៉ូតូតទាំង២គ្រឿង សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងខាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖តាតុងសែនជ័យ

