ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ មិន​ត្រឹម​តែជាវេ​ទិកា​ដែល​បានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការជួបជុំ រឹត​ចំណង មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការរវាងគ្នា និងគ្នា តែប៉ុណ្ណោះទេ ថែម​ទាំង​បានក្លាយ​ជា​កម្ម​វិធី​មនុស្ស​ធម៌​ដ៏ប្រ​ពៃ​ផង​ដែរ។ ជាក់ស្តែង ការប្រកួតមិត្តភាពរវាង «ក្រុម ស.ស​.យ.ក. អលស្តារ» ជាមួយ «ក្រុមផ្ការីកគ្រប់រដូវ» នា​ថ្ងៃនេះជាការប្រកួត​ដែលបាន​ចូល​រួម​រៃអង្គាស​ថវិកា​សម្រាប់​បរិច្ចាគ​ជូន​ដល់​មន្ទីរ​ពេទ្យ​កុមារ​នានា​នៅ​កម្ពុជា ដែលកំពុងមានការខ្វះខាត។ នេះ​ជាការលើឡើង​របស់​ឯកឧត្តម ហ៊ុន ម៉ានី ​ប្រធានសហពភាសហព័ន្ធយុវជនកម្ពុជា នៅក្នុ​ងពិធិបើកជាផ្លូវការនេះ ធ្វើ​ឡើង​​នៅ​ល្ងាចថ្ងៃទី០៩ មិថុនា ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ព្រឹត្តិការណ៍ប្រកួត​កីឡាបាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បាន​ប្រកាស​បើក​ជាផ្លូវ​ការ ក្រោម​អធិបតីភាព​ឯកត្តមមណ្ឌិតសភាចរ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួង​អបរំយុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហពភាសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា អនុ​ប្រធាន​សហព​ភាស​ហព័ន្ធយុវជនកម្ពុជា និង​ជា​ប្រធាន​គណកម្មាធិការ​រៀប​ចំ​ការប្រកួត​បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកឯកឧត្តម ហ៊ុន ម៉ានី ក៏​បាន​លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ត្រូវ​ប្រកាន់ខ្ជាប់នូវវិធាន និង​លក្ខន្តិកៈនៃការប្រកួត ក្នុងស្មារតីសប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភារតភាពជាបងប្អូន និង​ស្មារតី អធ្យាស្រ័យគ្នា។ ទន្ទឹមនេះ ក៏សូមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រួម​ទាំង​សមាជិក សមាជិកា ស.ស.យ.ក. គ្រប់ៗរូប ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងសាមគ្គីភាព ព្រម​ទាំង​បានចូលរួមជាមួយគ្នា តាមរយៈកីឡានេះ កើនបានជាផល ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ​តាមលទ្ធភាពរៀងៗខ្លួន។

ឯកឧត្តម ហ៊ុន ម៉ានី ​ក៏​បាន​កោត​សសើរ និង​វាយ​តម្លៃខ្ពស់​ចំពោះ​ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា អនុ​ប្រធាន​សហព​ភាស​ហព័ន្ធយុវជនកម្ពុជា និង​ជា​ប្រធាន​គណកម្មាធិការ​រៀប​ចំ​ការប្រកួត​ ឯកឧត្តម ខៀវ ភារិទ្ធ ជា​ប្រធាន​គណៈ​កម្មការប្រតិបត្តិ​រៀបចំការ​ប្រកួត បាល់ទាត់ពានរង្វាន់ បាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដើម្បី​ផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុង​ការ​ជំរុញ​ និង​រឹត​ចំណង​មិត្តភាព​សាមគ្គីភាព និង​បង្កើន​កិច្ចសហប្រតិបត្តិការនៅ​ក្នុង​វិស័យ​កីឡា។ លើកពី​នេះ ឯក​ឧត្តម ថ្លែងអំណរគុណ​ដល់ឯកត្តមមណ្ឌិតសភាចរ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួង​អបរំយុវជន និងកីឡា ដែល​តែង​តែ​ចូល​រួម​សហការគាំទ្រ​រាល់​កម្មវិធីប្រកួត​កីឡា​របស់​សហពភាសហព័ន្ធយុវជនកម្ពុជា។​

រំលឹកថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ មិនត្រឹម​ជាវេទិកា​ផ្ដល់​ឱកាស​ដល់​កីឡាករ​គ្រប់​រូប មក​ពីគ្រប់​ស្ថាប័ន​រដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមាន ឱកាស​បញ្ចេញ​សមត្ថភាព​នៅ​លើទី​លាន​ប្រកប​ដោយ​តម្លា​ភាពនោះទេ ប៉ុន្តែ Soccer League ក៏ជា​ព្រឹត្តិ​ការ​ណ៍​​មួយ​ដែលបាន​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បំផុស​ចលនា​សាម​គ្គីភាព រឹតចំណងមិត្តភាព​របស់​យុវជន​នៅ​ទូទាំង​ប្រទេស ជា​ពិសេស​ដើម្បី​បង្កើត​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​កីឡា​បា​ល់ទាត់នៅ កម្ពុជា ឲ្យកាន់​តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បី​ជា​ថ្នាល​ឆ្ពោះ​ទៅ​កាន់​ថ្នាក់​ជាតិ និងអន្តរជាតិ ក្រោមពាក្យ ស្លោក​មួយគឺ «ស្មារតីសាមគ្គីភាព»។

ថ្ងៃបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ​២០២៤ គណៈ​កម្មការ​រៀប​ចំការ​ប្រកួត បាន​ផ្តួចផ្តើម រៀបចំការប្រកួតបាល់ទាត់មិត្ត​ភាព​សប្បុរស​ធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ និង​ក្រុមផ្ការីក គ្រប់រដូវ នាយពាក់មី ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បី​កុមារកម្ពុជា”។ ជាលទ្ធផល​ក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ បាន​យក​ឈ្នះ​​ក្រុមផ្ការីក គ្រប់រដូវ នាយពាក់មី ក្នុង​លទ្ធផល ៣-២។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)

ដោយឡែកសម្រាប់​ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៤៨​ក្រុម និង​ក្រុមនារី​មាន​ចំនួន ១៣ក្រុម ។ ការចែកពូលរបស់ក្រុមនារី គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម។

ចំណែកការចែកពូលរបស់ក្រុមបុរសវិញ ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុងពូលនីមួយៗមានការបែងចែកជា ៣ក្រុម ។ ការ​ប្រកួត​ផ្នែកបុរស និងផ្នែកនារីនេះត្រូវបានធ្វើឡើងដំណើរគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ​តទៅ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡ​ដ្ឋាន​ភ្នំពេញ​ក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕

Share.