ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តសេរីទំនេីបមួយគ្រឿង ក្នុងល្បឿនលឿន ក៏បានរេចង្កូតទៅផ្លូវម្ខាងទៀត បុករថយន្តដឹកទឹកបណ្តាលឪ្យដាច់កង់រថយន្តផ្នែងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ។ កាលពីវេលាម៉ោង ១២:០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ នារីម្នាក់បេីករថយន្តមួយគ្រឿងម៉ាក LEXUS NX200T ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ: 2BF-7123 ដែរបេីកបរទិសដៅពី ជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយសារតែខ្លួនបេីកបរក្នុងស្ថានភាពលឿនផងនោះ ក៏បានរេចង្កូតទៅចូលខាងផ្លូវម្ខាងទៀត បុករថយន្តដឹកទឹករបស់ក្រុមហ៊ុន MIZUDA ចំផ្នែកជំហៀងខាងឆ្វេងបណ្តាលឪ្យបែកកង់។ ចំណែកឯរថយន្ត បង្កវិញរងការខូចខាត ដាច់កង់ផ្នែកខាងឆ្វេងផងដែរ។

ក្រោយពេលកេីតហេតុភាគីខាងអ្នកបេីកបររថយន្តNX200T បានចាកចេញពីទីតាំងកន្លែងកេីតហេតុ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ភ្លាមៗសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វេីការវាល់វែង រួចស្ទួចរថយន្តទាំង២យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.