កណ្តាល៖ ឃាត់ខ្លួនក្មេងទំនេីង២នាក់ ក្នុងចំណោមបក្ខពួក បន្ទាប់ពី បង្កហិង្សាដេញកាប់ជនរងគ្រោះ០២នាក់ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០នាទីនៅចំណុច ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ និមល ហ៊ុយម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ទី២.ឈ្មោះ វន ប៉េងឆែ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា០៦នាក់ ឃាត់ខ្លួនបានចំនួន០២នាក់ ទី១.ឈ្មោះ រឿន តុលា ហៅខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបររត់ទូកដរ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (អ្នកកាន់កាំបិតបុ័ងតោ) ។មានសារធាតុញៀននូវក្នុងទឹកនោម ។ ទី២.ឈ្មោះ កុសល បញ្ញាវិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកកាន់ញញួរ។ ចំណែក៤នាក់ទៀតកំពុងរត់គេចខ្លួន។ ពរមទាំងបានដកហូតវត្ថុតាងកាំបិតប៉័ងតោ០១ដើម។ ញញួរ០១ដើម។
តាមសមតកថកិច្ចបានឱ្យដឹថា កន្លងមកក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានជម្លោះនឹងគ្នា។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:១០នាទី ជនរងគ្រោះ និងមិត្តភក្តិបានអង្គុយផឹកកាហ្វេ និងបុកប៊ីយែរនៅចំណុចកើតហេតុខាងលើ ខណៈពេលនោះជនសង្ស័យម្នាក់ក៏បានឆាតតាមទូរស័ព្ទមកប្រាប់ជនសង្ស័យផ្សែងទៀតឱ្យមកជួបដើម្បីបបួលគ្នា ទៅវាយក្រុមជនរងគ្រោះ នៅរោងកាហ្វេភូមិព្រែករុន រួចហេីយជនសង្ស័យម្នាក់ក៏បានឱ្យជនសង្ស័យម្នាក់ទៀតយកកាំបិតប៉័ងតោ មកជាមួយផង ខណៈពេលនោះជនសង្ស័យទាំងនោះបាននាំគ្នាជិះម៉ូតូចំនួន ០៣គ្រឿង ទៅដល់បានជួបក្រុមជនរងគ្រោះ ភ្លាមនោះក្រុមជនសង្ស័យបានយកដុំថ្មគប់សំដៅទៅជនរងគ្រោះ តែមិនត្រូវ រួចហេីយជនសង្ស័យទៀតបានយកកាំបិតបុ័ងតោ និងញញួរដេញ ដេញវាយកាប់ ជនរងគ្រោះតែមិនត្រូវ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កុសល បញ្ញាវិសាល និងឈ្មោះ រឿង តុលា បានយកមកធ្វើការសាកសួរ។ ចំណែកឈ្មោះ ឡា ,ឈ្មោះ ស ,ឈ្មោះ សាល ,ឈ្មោះ សាន បានរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
