ក្រុមទូកនាគកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ 2024 SJM Macao International Dragon Boat Races នៅចិនម៉ាកាវក្រោយបញ្ចប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ 2024 SJM Macao International Dragon Boat Races នេះ មាន ក្រុមចូលរួម ចំនួន ៣២ក្រុម លើវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ២២នាក់។ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវ។
ជាលទ្ធផលពោះក្រុមដែលទទួលបានចំណាត់ថ្នាក់ មេដាយ រួមមាន៖
- លេខ ១ មេដាយមាស ក្រុមកីឡាទូកនាគប្រទេសចិន
- លេខ ២ មេដាយប្រាក់ ក្រុមកីឡាទូកនាគប្រទេសថៃ
- លេខ ៣ មេដាយសំរឹទ្ធ ក្រុមកីឡាទូកនាគចិនម៉ាកាវ

គួរបញ្ជាក់ថា តាមការគ្រោងទុកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងត្រៀមខ្លួនចេញទៅប្រកួតកីឡាទូកនាគអត្តរជាតិចំនួន ១ផ្សេងទៀត គឺព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី៕



