ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាឡែនឌ័រជូនចៅទៅរៀនកំបើកបរមិនស្រួលខ្លួនរ៉េចង្កូតទៅស្ដាំដៃឡើងចិញ្ចើមផ្លូវបុកបង្គោលដែកស្លាកសញ្ញាចរាចរណ៍បាក់មួយដើមរួចបន្តបុកបង្គោលភ្លើងថ្មបណ្ដាលអោយរថយន្តខូចខាត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកហាយឡិនឌ័រព័ណ៌មាសពាក់ស្លាកលេខភ្នំពេញ2AM-5193បើកបរដោយបុរម្នាក់រួមដំណើរជាមួយចៅបើបរតាមផ្លូវជាតិលេខ២ទិសដៅលិចទៅកើតក្នុងល្បឿនល្មមនោះទេ ខណៈមកដល់ចំណុចកើតហេតុគាត់មិនស្រួលវិលមុខក៏រេចង្កូតទៅស្ដាំដៃឡើងចិញ្ចើមផ្លូវបុកបង្គោលដែកសញ្ញាចរាចរណ៍បាក់មួយដើមមិនទាន់អស់ល្បឿនជ្រុលទៅបុកផ្ទប់និងបង្គោលភ្លើងថ្មបណ្ដាលអោយរថយន្តរងការខូចខាត ចំណែកបង្គោលភ្លើងមិនខូចខាតនោះទេ ហើយក្នុងហេតុការណ៍នេះដែរមិនមានអ្នករបួសនោះទេ។

ក្រោយកើតហេតុបុរសបើកបរសាច់ញ្ញាតិបញ្ជូនទៅពេទ្យ ចំណែករថយន្តសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាសវែងស្ទូចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលព្រែកកំពឹសរងចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ សេង សាវី

