ភ្នំពេញ៖ រថយន្តស៊េរីទំនើបបើកបរលឿន ជ្រុលទៅបុកស្រ្តីជិះកង់ហាត់ប្រាណពីក្រោយពេញទំហឹងបណ្ដាលអោយរងរបួសក្បាល។​ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨នឹង១៥នាទីព្រឹកថ្ងៃទី ០២ ខែកញ្ញាឆ្នាំ ២០២១។

បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះកង់ហាត់ប្រាណតាមប ណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្របពេលមានរថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាកលុចសុីសHS250h ពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-8595 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរស្របគ្នា ក្នុងល្បឿនលឿនជ្រុលបុកស្រ្តីកំពុងជិះកង់ហាត់ប្រាណពីក្រោយពេញទំហឹង កៀបកង់ជាប់ក្រោមរថយន្តបណ្ដាលអោយស្រ្តីជិះកង់រងរបួសត្រូវក្បាល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយករថយន្ត និងកង់ដាក់អែបខាងទុកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីខាងរថយន្តព្រមចេញថ្លៃព្យាបាលទៅឲ្យភាគីខាងជិះកង់ចំនួន ៥០ដុ ល្លា របញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Share.