ភ្នំពេញ៖ បុរសជនបរទេសម្នាក់ធ្លាក់ពីលើអគារខុនដូរsky31 បោកនិងផ្លូវបណ្ដាលឱ្យស្លា.ប់មួយរំពេចនៅនិងកន្លែងកើតហេតុ កាលវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅផ្លូវ២៨៧ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាន ពីសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលគាត់កំពុងយាមបានលឺសម្លេងធ្លាក់ខ្ពោកហើយក៏មិនបានចាប់អារម្មណ៍នោះដែរ ស្មានតែខោអាវដែលគេហាលនៅខាងលើធ្លាក់មក លុះទៅមើលឲ្យជិត ទើបដឹងថា ជាបុរសជនបរទេសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតពណ៌ស ស្លៀកខោសាច់ក្រណាត់ជើងខ្លីបានធ្លាក់ពីខាងលើអគារខុនដូរស្លាប់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុ។ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុចងខ្សែរហ៊ុព័តរក្សាទីតាំងកើតហេតុ រងចាំនគរបាលព្រហ្មទណ្ឌក្រុង សហការជាមួយជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគបាលរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យបើកការស្រាវជ្រាវកន្លែងកើតហេតុ ស្វែងរកកាមេរ៉ាសុវត្ថិភាពមើល ថាតើជនរងគ្រោះស្លាប់ដោយសារការលោតធ្វើអត្តឃាតសម្លាប់ខ្លួនឯង ឬជាករណីអ្វីឲ្យប្រាកដ រួចធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកវត្តរង់ចាំសាច់ញ្ញាត្តិមកទទួលយកទៅធ្វើបុតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.