ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ប្រាប់អ្នកផ្ទះថាដើរហាត់ប្រាណ ឆ្លៀតចូលដេករួមមេត្រីនៅផ្ទះម៉ាស្សា អនិច្ចាសង្ខា គាំងបេះដូងស្លាប់លើបង្គង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងហាងម៉ាស្សា១៦៨ ចំណុចផ្ទះលេខ១២៥ ផ្លូវលេខ១០៤ បុរីពិភពថ្មីគួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ គីម ហៀង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅផ្ទះលេខ២៥ ផ្លូវលេខKs០៥ បុរីពិភពថ្មីគួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីម៉ាស្សា ដែលតាចូលរួមមេត្រី មានអាយុ២៤ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅទីតាំងកេីតហេតុខាងលេី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរហាត់ប្រាណ តាមផ្លូវក្នុងបុរីខាងលើ នឹកឃើញក៏ចូលទៅរកសេវាហាត់លើប្រាណ ជួបរឿងអកុសល គាំងបេះដូងស្លាប់លើបង្គងតែម្តង ។

តាមការបំភ្លឺពីនារីម៉ាស្សា នៅចំពោះមុខសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះ គ្រាដែលកំពុងដើរហាត់ប្រាណ ដើរដល់ចំណុចមុខផ្ទះម៉ាស្សា ក៏ចូលទៅសួរ រកសេវាម៉ាស្សា ហើយដេកទៀត ត្រូវថ្លៃគ្នាហើយក៏ចូលទៅក្នុងបន្ទប់ កំពុងតែ… ស្រាប់តែគាំងបេះដូង សន្លប់បាត់មាត់ក រឹងដៃជើងស្តូក អង្រួនមិនដឹងខ្លួន ក៏បានហៅម្ចាស់ហាងឱ្យជួយ នាំគ្នាធ្វើចលនា នៅតែមិនដឹងខ្លួន ទើបរាយការណ៍ប្រាប់សន្តិសុខ រាយការណ៍បន្តទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

សពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យ កោសល្យវិច័យ ហើយតាមការសន្និដ្ឋានវាយតម្លៃ តាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ របស់កំលាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ្ញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ឃើញថាជនរងគ្រោះស្លាប់បណ្ដាលមកពីគាំងបេះដូង មិនពាក់ព័ន្ធករណីបទល្មេីសអ្វីឡេីយ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖តាតុងសែនជ័យ

Share.