ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលចុះពីលើម៉ូតូកង់បី ស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គ ទន់ជើងដួលសន្លប់បាត់មាត់ឈឹង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅខាងមុខសាលាបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះង៉ូវ សាយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្បែរផ្សារអូរឫស្សី ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូកង់បី ទៅឈប់នៅកន្លែងកើតហេតុ គ្រាន់តែចុះពីលើម៉ូតូកង់បីស្រាប់តែកើតមានអាការៈងងឹតវិលមុខទន់ជើងដួលសន្លប់តែម្តង ផ្អើលអស់ពលរដ្ឋ អ្នកដំណើរ ។

ក្រោយកើតហេតុភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅក្បែរនោះស្រាប់ជួយដឹកយកទៅសង្គ្រោះ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.