ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

ចំណែកឯលោក José Mourinho រហស្សនាម The Special One បានទាយថាក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងក្លាយជាម្ចាស់ជើងឯក UEFA Euro 2024 ហើយក្រុមជម្រើសជាតិអង់គ្លេស ទទួលបានជើងឯករង។

លោក Mourinho បន្តទៀតថាក្រុមជម្រើសជាតិដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Euro គឺអ៊ីតាលី, ហូឡង់, អេស្ប៉ាញ និងអាល្លឺម៉ង់ ស្របពេលម្ចាស់ស្បែកជើងមាសគឺខ្សែប្រយុទ្ធតោកំណាចអង់គ្លេស Harry Kane និងកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Euro គឺកីឡាករ Jude Bellingham។

ជាចុងក្រោយនៅពេលចប់ព្រឹត្តិការណ៍ Euro និង Copa América ឆ្នាំ២០២៤ លោក José Mourinho ថ្លែងថាកីឡាករ Vinicius Junior របស់ Real Madrid នឹងឈ្នះពាន Ballon d’Or។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.