កំពង់ចាម៖ យុវតីជាសិស្សសាលាម្នាក់បានបាត់បងជីវិត បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លង់ផ្លូវ​ ចៃដន្យ រថយន្តកាមរីហាយប្រ៊ីត មកពីក្រោយហ្វាំងមិនទាន់ជ្រុលបុកពេញទំហឹង កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៧១C ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ 


តាមនគរបាលស្រុកចំការលើបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវតី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ មិនពាក់មួកមួកសុវត្ថិភាពទាំងពីរនាក់ បើកបរដោយយុវតីម្នាក់ ឈ្មោះ តក់ បញ្ញា ភេទស្រី អាយុ ១៣ឆ្នាំ រួមដំណើរជាមួយឈ្មោះ រ៉េត ស៊ីវអី ភេទស្រី អាយុ១៤ឆ្នាំ ហើយបានបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈនោះមានរថយន្តមួយ ម៉ាកCAMRY HYBRID  ពណ៌ស ពាក់ស្លាកលេខ សៀមរាប2C-0468 បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ មកពីក្រោយក្នុងល្បឿនលឿន ហ្វាំងមិនទាន់ ជ្រុលបុកពេញទំហឹងបណ្តាលឱ្យស្លាប់យុវតីម្នាក់ និងម្នាក់ទៀតរងរបួលស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកមធ្យោបាយទាំងពីរគ្រឿង រួមជាមួយអ្នកបើកបររថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកចំការលើ ធ្វើការវស់ជាតិអាកុល និងសាកសួរ រួចក៏សាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ អាចារ្យលាក់

Share.