ភ្នំពេញ ៖ បុរសម្នាក់នាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ ស្រាប់តែគាំងបេះដូងស្លាប់ ផ្អើលឆោឡោ ហៅក្រុមគ្រូពេទ្យទៅជួយ តែពិនិត្យជាក់ស្តែង បុរសខាងលើបានស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ២០៤ ជាន់ទី២ តាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រស់ បុណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៥០ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឯម ស្រីលីន ហៅគង់ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅឯងស្រុកគីរីវង់ ខេត្តតាកែវ ។
តាមប្រភពបានឱ្យដឹងថា គូស្នេហ៍វ័យចំណាស់ទាំង២នាក់ ធ្លាប់នាំគ្នាចូលដេកសម្រាកនៅផ្ទះសំណាក់ខាងលើ ស្រាប់តែនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អ្នកទាំង២បាននាំគ្នា ធ្វើដំណើរតាមរថយន្តLexus RX330 មួយគ្រឿង ទៅចូលផ្ទះសំណាក់ តែបន្ទប់ខាងជាន់ក្រោមអស់ ភ្ញៀវចូលសម្រាកពេញ អ្នកគ្រប់គ្រងក៏បានប្រាប់ដែរ បើទទួលយកបាន មានតែបន្ទប់ជាន់ទី២ ជនរងគ្រោះនិងស្រីស្នេហ៍ យល់ព្រម ក៏ឡើងទៅដេកសម្រាកនៅបន្ទប់២០៤ ជាន់ទី២ លុះដល់វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែល ស្រាប់តែខាងប្រុសគាំងបេះដូង ខាងស្រីចុះមកតាមហៅ ម្ចាស់ផ្ទះឱ្យជួយ ហៅរថយន្តសង្គ្រោះ ទៅដល់ភ្លាមៗ ក្រុមគ្រូពេទ្យពិនិត្យជាក់ស្តែងបានស្លាប់បាត់ទៅហើយ តាំងពីមុនគ្រូពេទ្យទៅដល់ម្ល៉េះ ។

បើតាមភាគីខាងស្រីបានឱ្យដឹងថា គាត់ជាប្រពន្ធក្រៅច្បាប់ ហើយបុរសរងគ្រោះគាត់មានជម្ងឺបេះដូង កន្លងមកធ្លាប់ដេកនៅជាមួយគ្នា ស្រាប់តែលើកនេះជួបរឿងបេែបនេះតែម្តង ។
បន្ទាប់ពីមានករណីខាងលើ សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យសាកសួរ ធ្វើកោសល្យវិច័យ មុននឹងបនរគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ
