ភ្នំពេញ៖ រថយន្តធុនធំ សណ្តោងរុឺម៉កដឹកទំនិញមួយគ្រឿង បើកចុះពីលើស្ពានព្រែកព្នៅ បត់មិនទាន់ ម្យ៉ាងនៅលើកំណាត់ដងផ្លូវងងឹងផង ជ្រុលឡើងសួនរង្វង់មូល រងខូចខាត កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅរង្វង់មូល មហាវិថីឈ្នះ ឈ្នះ ខាងកើតជាប់ស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកDIEWOO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3G-1266 សណ្តោងរុឺម៉កដឹកទំនិញ ពាក់ស្លាកលេខ កំពង់ចាម 4A-2247 ។

តាមប្រភពបានឱ្យដឹងថា កំណាត់ផ្លូវត្រង់ចំណុចខាងលើ ដាច់ភ្លើងបំភ្លឺផ្លូវច្រើនថ្ងៃ ខែមកហើយ កំណាត់ដងផ្លូវងងឹតស្លុង ប្រឈមគ្រោះថ្នាក់ ខណៈដែលអ្នកបើកបរ ពិសេសរថយន្ត ពេលបើកចុះពីលើស្ពាន ហើយមុនកើតហេតុ រថយន្តធុនធំ សណ្តោងរយឺម៉កខាងលើបើកចុះពីលើស្ពានព្រែកព្នៅ ពីលិចទៅកើត បត់មិនទាន់ស្រាប់តែជ្រុលទៅត្រង់តម្រង់ឡើងសួនរង្វង់មូល រងខូចខាត បែកខឿន ដើមរុក្ខជាតិ បែកកញ្ចក់រថយន្ត អ្នកបើកបរគេចខ្លួនបាត់ ។

ពលរដ្ឋបានលើកឡើងថា តាំងពីកំណាត់ដងផ្លូវដាច់ភ្លើងបំភ្លឺផ្លូវមក ច្រើនលើកច្រើនសារហើយមានរថយន្តបើកបុកខឿន សួន រង្វង់មូល ហើយកាលពីរំលងអធ្រាតចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានរថយន្តកាមរីហាយប្រីត បើកចុះពីលើស្ពានព្រែកព្នៅ ជ្រុលបុកខឿនរង្វង់មូលក្រឡាប់ ផ្ងារជើង មកដល់រាត្រីនេះ មានរថយន្តធុនធំ សណ្តោងរុឺម៉កដឹកទំនិញ បើកចុះពីលើស្ពាន បុកឡើងសួនរង្វង់មូល ទៀតហើយ ។

ក្រោយពីរថយន្តធុនធំបើកឡើងសួនរង្វង់មូល សមត្ថកិច្ចចុះទៅ អូសយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.