ភ្នំពេញ៖ រថយន្ត ២គ្រឿង បានបេីកប៉ះនៅត្រង់ចំណុចកណ្តាលផ្លូវជិតនិងស្តុបក្តាន់២ បណ្តាលឱ្យរងការខូចខាត ភាគីខាងរថយន្តបង្កចុះមក ជេស្តីទៅកាន់ភាគី ខាងរងគ្រោះ។

ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ២៣:០០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវសហ័ពន្ឌរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក Prius ពណ៏សមួយគ្រឿងដែរមានពាក់ស្លាកលេខ ភ្នំពេញ 2BL-6584 ដែរធ្វេីដំណេីរទិសដៅ ពីកេីតទៅលិច ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ជិតដល់ស្តុបក្តាន់២នោះ ក៏បានជ្រុលទៅបុកនិងរថយន្ត ម៉ាក TOYOTA Corolla CROOS ពណ៏សមួយគ្រឿងដែរមានស្លាកលេខ ភ្នំពេញ 2BQ-6261 ដែរបេីកបរស្របទិសដៅគ្នា បុកពីក្រោយនៃរថយន្តបណ្តាលឪ្យរងការខូចខាតផ្នែកខាងក្រោយផងដែរ។

ក្រោយពេលកេីតហេតុ ដោយភាគីទាំងសងខាង ចរចារមិនត្រូវគ្នា ទេីបកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកនៃ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វេីការវាល់វែង រួចស្ទួចរថយន្តទាំង២យកទៅរក្សារទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.