ពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានឃាតក មិនស្គាល់មុខកាប់សុះសាច់ត្រង់ក្បាល.ក. បណ្ដាលឱ្យស្លាប់រួចទម្លាក់ចូលប្រអប់លូ ។ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ វេលាម៉ោង ០៦និង១០នាទីព្រឹកថ្ងៃទី ១៣ខែមិថុនាឆ្នាំ ២០២៤ ត្រង់ចំណុចប្រអប់លូក្នុងប្រឡាយព្រីង ស្ថិតក្នុងភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមសមត្ថកិច្ចជំនាញបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ួន យ៉ុន ភេទប្រុសអាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ។

សពជនរងគ្រោះបានរងរបួសសុះសាច់ក្នុងរង្វង់ក និងក្បាល ឆ្លងតាមការពិនិត្យសាកសព និងប្រមូលព័ត៌មាននៅកន្លែងកើតហេតុ របស់មន្ត្រីជំនាញនគរបាលស្រុក និងខេត្ត និងការបញ្ជាក់ពីលោក សឹង សាមិ គ្រូពេទ្យកោសល្យវិច្ច័យខេត្តពោធិ៍សាត់ សន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម ដោយឃាតកកាប់និងវត្ថុរឹងមានមុខមុត៕

អត្ថបទ៖ ពោធិ៍សាត់

Share.