ត្បូងឃ្មុំ៖ យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៉ីយុនដាយធំៗ២គ្រឿង បុកគ្នាពេញទំហឹង ក្នុងដំណើរច្រាស់ទិសគ្នា ក្នុងទិសដៅ ពីជើងទៅត្បូង នៅវេលាទាបភ្លឺថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចលើផ្លូវជាតិលេខ៧១C ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុក/ខេត្តត្បូងឃ្មុំ។

នគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា នៅវេលាទាបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤ នៅលេីផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ខណៈរថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ (របួសធ្ងន់) បានដឹកឈ្មោះ រឿង សារឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) ។

បង្កជាមួយរថយន្តម៉ាកហុីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅ. បញ្រ្ចាសទិសគ្នា រថយន្ត ពាក់ផ្លាកលេខ កំពង់ធំ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្តពាក់ផ្លាកលេខ ត្បូងឃ្មុំ បើកបរមកពីត្បូងទៅជើង ។ សរុបមនុស្សចំនួន០៨នាក់ ប្រុស. (ស្លាប់ចំនួន ០៥នាក់នៅកន្លែងកើតហេតុ) របួសធ្ងន់ចំនួន ០៣នាក់ បានបញ្ជូនទៅដល់មន្ទី មិត្តភាព កម្ពុជា ចិន បានស្លាប់ចំនួន ០២នានទៀត។

នគរបានបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុ. រថយន្តបានប្រើប្រាស់ល្បឿនលឿន ។ វត្ថុតាងរថយន្តធំៗបង្ករការខូចខាតរថយន្ដ ២គ្រឿង កម្រិតធ្ងន់ហើយជំនាញគ្រោងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកសាកសពទាំង៧នាក់ ជំនាញបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី ៕
អត្ថបទ៖អាចារ្យលាក់

