ពោធិ៍សាត់៖ បុរសម្នាក់បានកែច្នៃខ្សែភ្លើងម៉ូទ័របូមទឹកដើម្បីឆក់ត្រីក្នុងស្រះជាអកុសលភ្លាត់ស្នៀតត្រូវឆក់ខ្លួនឯងស្លាប់ កាលពីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2024 លាម៉ោង 4:00 និង 15 នាទីទៀតភ្លឺ ចំណុចដីចម្ការមួយកន្លែងស្ថិតក្នុងភូមិ សន្លុង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ស្រីសុភ័ក្រ ភេទប្រុសអាយុ 40 ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងបញ្ជាក់ឲ្យដឹងថា បុរសរងគ្រោះខាងលើបានធ្វើសកម្មភាពលួចកែច្នៃខ្សែភ្លើងម៉ូទ័របូមទឹកនៅក្នុងចំការរបស់ឈ្មោះ គល់ ពត ដើម្បីឆក់ត្រីនៅក្នុងស្រះក្នុងចំការនោះ ភ្លាត់ស្នៀតក៏ត្រូវឆក់ខ្លួនឯងស្លាប់តែម្ដង។ ក្រោយពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែនរួចប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ពោធិ៍សាត់

