បាត់ដំបង ៖ រថយន្តកាមរីហើមមួយគ្រឿង ខណៈដែលម្ចាស់កំពុងបើកចេញពីចម្ការ ស្រាប់តែឆ្លងចរន្តភ្លើងឆាបឆេះខ្ទេច សល់តែគ្រោងដែក កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអូរខ្មោច ក្នុងភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

រថយន្តដែលអគ្គិភ័យឆាបឆេះ ម៉ាកកាមរីហើម សេរីឆ្នាំ៩៥ មានម្ចាស់អ្នកបើកបរ ឈ្មោះ សំរឹទ្ធ ម៉ៅ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគ្រាដែលម្ចាស់កំពុងបើករថយន្តចេញពីដីចម្ការ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យឆាបឆេះខ្ទេច សល់តែគ្រោងដែក ម្ចាស់ចុះចេញទាន់ ទើបមិនបង្កឱ្យរងរបួស ៕

អត្ថបទ÷តាតុងសែនជ័យ

Share.