តើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរហួសសុពលភាពប្រើប្រាស់ត្រូវធ្វើឡើងវិញ ឬចង់ធ្វើថ្មី គឺត្រូវធ្វើដូចម្ដេច? ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហួសសុពលភាពក្នុងការប្រើប្រាស់ និងគ្រប់អាយុចាប់ពី១៥ឆ្នាំឡើងទៅ សូមអញ្ជើញទៅធ្វើថ្មីនៅតាម អធិការដ្ឋាននគរបាលខណ្ឌ, ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅជាន់ទី២ នៃផ្សារទំនើបអីអន២ សែនសុខ ឬការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ផ្អែកតាមនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានប្រាប់ឲ្យសាធារណជនដែលចង់ធ្វើអត្តសញ្ញាណបណ្ណថ្មី ព្រោះតែហួសសុពលភាពប្រើប្រាស់ ឬគ្រប់អាយុ១៥ឆ្នាំឡើងទៅ អាចមកធ្វើថ្មីបានដូចទីតាំងខាងលើ ហើយត្រូវភ្ជាប់ឯកសារដូចខាងក្រោមនេះ
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លង សំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួនសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួន
- ជនបរទេសត្រូវមានព្រះរាជក្រឹត្យច្បារ សញ្ជាតិខ្មែរ
- ផ្តល់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរ ទាំង២ភេទដែលមានអាយុចាប់ពី១៥ឆ្នាំឡើង

