ភ្នំពេញ ៖ រថយន្តហុីឌុប បែនដឹកដីមួយគ្រឿង ហ្វ្រាំងមិនសុីជ្រុលបុកពីក្រោយម៉ូតូកង់បី កំពុងឈប់ស្តុប ក្រឡាប់ផ្ងារជើង សំណាងល្អរបួសស្រាល កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំៗ០២៤ នៅចំណុចភ្លើងស្តុប តាមផ្លូវកប់ស្រូវ កែងផ្លូវបេតុងវត្តភ្នៀត ក្នុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-0431 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឈប់ភ្លើងស្តុបក្រហម ស្រាប់តែរថយន្ត បែនដឹកដីម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ06 3-0089 បើកពីជើងទៅត្បូង ហ្វ្រាំងមិនសុី ជ្រុលបុកពីក្រោយ បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងរបួសស្រាលម្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចយកមធ្យោបាយដាក់កៀនខាង ឱ្យភាគីសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តចេញថ្លឌជួសជុលម៉ូតូកង់បីដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងសែនជ័យ

